មន្ត្រី​អគ្គិសនី​ម្នាក់​ឆក់​ស្លាប់ ខណៈ​ឡើង​ត​បណ្តាញ​ខ្សែភ្លើង​ប៉ះចំ​មុខតំណរ​

02-November-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ មន្ត្រី​អគ្គិសនី​ម្នាក់​ត្រូវបាន​ឆក់​ស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២ ខែ​វិ​ច្ឆិ កា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​បង្គោល​ភ្លើង​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​ឧ​ញ៉ា​ម៉ុង​រិ​ទី្ធ ភូមិ​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ខណៈដែល​ជនរងគ្រោះ​ឡើង​ត​បណ្តាញ​ខ្សែភ្លើង​ប៉ះ​នឹង​ខ្សែ​នោះ មានមុខ​តំណរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​
​ ​
ជនរងគ្រោះ​មានឈ្មោះ អេង ហំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មន្ត្រី​បំរើកា​រងារ​នៅ​អង្គភាព អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​បែក​ចាន និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ដូន​អុន ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។​

​ប្រភពពី​មន្ត្រី​រួមការ​ងារ​ជាមួយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួក បាន​ចុះមក​បំពេញការងារ​នៅ​ចំណុចកើតហេតុ​ខាងលើ​។ លុះ​មកដល់​ជនរងគ្រោះ ក៏បាន​ឡើងទៅ​ត​ខ្សែ​នៅលើ​បង្គោល​កើតហេតុ​នោះ​មិន​ចាំ​លេខ​ដោយមាន​ការពាក់​ខ្សែ​ក្រ​វ៉ាត​ត្រឹម ត្រូវ ពេល​ជនរងគ្រោះ​គាត់​ក៏​ចាប់ទាញ​ខ្សែ​ដែល​ត្រូវ​ត​ស្រាប់តែ​ប៉ះ​នឹង​ខ្សែ​តំណរ​គ្មាន​ស្រោម​ក៏​ឆក់ ជាប់​នៅលើ​បង្គោល ហើយ​ភ្លាមៗ​នោះ​ក្រុមការងារ​ក៏​បិទ​បារ៉ែត​ជួយសង្គ្រោះ​គាត់​ហើយ​ដឹក​ទៅកាន់ មន្ទីរពេទ្យ​ព្រះ​កុស​មៈ តែ​ពេលទៅដល់​ពេទ្យ​វិ​ជ្ជ​បណ្ឌិត ពេទ្យ​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួចមក​សមត្ថកិច្ច​ជំនាញ​ក៏បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួ សារ នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    19563977

  • ថ្ងៃនេះ271
  • ម្សិលមិញ3121
  • សប្តាហ៍នេះ7151
  • ខែនេះ271
  • ឆ្នាំនេះ336531
  • សរុប19563977