ជនជាតិឥណ្ឌូនេស៊ីម្នាក់ខ្យល់គស្លាប់នៅក្នុងកាស៊ីណូហ្រ្គេនដ្ត្រាហ្គនរីស

02-November-2015 | ដោយ ពល រាជសី

កណ្តាលៈ សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យអ្នកយកព័ត៌មានន​គរ​បាលជាតិដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា នៅក្នុងបរិវេណកាស៊ីណូហ្គ្រេនដ្ត្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ មានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ខ្យល់គដើរដួលទៅលើថ្ម បណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងកាស៊ីណូ កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហារីយូណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ ជាបុគ្គលិកកាស៊ីណូហ្គ្រេនដ្ត្រាហ្គនរីសត មានស្រុកកំណើតនៅទីក្រុងម៉ៃដាន់ ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។

លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បញ្ជាក់ទៀតថា នៅមុនពេលកើតហេតុឈ្មោះ រ៉ូ បឺត ជាជនជាតិឥណ្ឌូនេស៊ីដែលជាបុគ្គលិកនៅក្នុងកាស៊ីណូបាននៅអង្គុយជក់បារីខាងមុខបន្ទប់ធ្វើការS4 ខណៈនោះបានប្រទះឃើញជនរងគ្រោះឈ្មោះ ហារីយូណូ ដើរដួលទៅលើថ្មក្នុងបរិវេណកាស៊ីណូ ។ ភ្លាម​ៗនោះឈ្មោះ រ៉ូ ប៊ឺត បានស្រែកហៅមិត្តភ័ក្រពីរនាក់ទៀតឲ្យមកជួយលើជនរងគ្រោះយកទៅសង្រ្គោះនៅក្នុងបន្ទប់សង្រ្គោះបន្ទន់ក្នុងកាស៊ីណូ ។ ពេលទៅដល់ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ៕

ចំនួនអ្នកទស្សនា

    19563907

  • ថ្ងៃនេះ201
  • ម្សិលមិញ3121
  • សប្តាហ៍នេះ7081
  • ខែនេះ201
  • ឆ្នាំនេះ336461
  • សរុប19563907