បង្ក្រាបបាន​គ្រឿងញៀន ១​គីឡូក្រាម នៅ​ខេត្តរតនគិរី​

03-November-2015 | ដោយ ពល រាជសី

​រតនគិរី​៖ កាលពី​វេលា​ម៉ោង​១១:១០​នាទី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តរតនគិរី សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​បាន​លុង និង​ស្រុក​វើ​ន​សៃ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​ស្ថិត​ក្នុងភូមិ​-​ឃុំ​ប៉ា​កាឡា​ន់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ខាងលើ មានឈ្មោះ ស៊ី​វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ​ទីលំនៅ​ភូមិ​ប៉ា​គៀប ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ និង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ១​កញ្ចប់ ទម្ងន់ ១​គីឡូក្រាម ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅក្នុងពេល​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ម្នាក់​ដែល​នៅ​រងចាំ​ឯ​ក្រុង​បាន​លុង​នេះ​ជា​ថៅកែ​បាន​រត់គេចខ្លួន​ដោយ​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង ។ កម្លាំង​នគរបាល​បាន​ដេញតាម ហើយ​ជនសង្ស័យ​បាន​ចត​រថយន្ត​ចោល​ក្នុង​ព្រៃចេក​ស្ថិតក្នុង​ភូមិ​រ៉​យ ឃុំ​កិ​ចុង ស្រុក​ប​កែវ ខេត្តរតនគិរី ហើយ​គេចខ្លួន​ចូល​ព្រៃ​បាត់ ។ រថយន្ត​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕​

ចំនួនអ្នកទស្សនា

    19588027

  • ថ្ងៃនេះ4251
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4251
  • ខែនេះ24321
  • ឆ្នាំនេះ360581
  • សរុប19588027