ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង ម៉ូតូ១គ្រឿងម៉ាក ZUSUKI STEEP ពណ៌ស-ខ្មៅ ពាក់ផ្លាកលេខពោធិ័សាត់ 1B-0595 បើកបរដោយឈ្មោះ JONES ANTHONY JOHN ភេទប្រុស ឆ្នាំកំណើត១៩៦៤ ជនជាតិអង់គ្លេស មុខរបរ ម្ចាស់ផ្ទះសំណាក់ឆាយហុក មានទីលំនៅសង្កាត់២ ក្រុងព្រះសីហនុ បើកបរមានទិសដៅពីជើងឆ្ពោះទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបើកធ្លាក់ផ្លូវទៅ បុកដើមត្របែកព្រៃនៅជាយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០០៖៤០នាទី យប់ឈានចូល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុច ហូលតែល៧ជាន់ ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ។
ក្រោយហេតុកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងស្រាវជ្រាវភ្លាមៗ ហើយបាននាំយកវត្ថុតាងមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕