ជនសង្ស័យ ៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​រក្សាទុក និង​ចែក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

06-November-2015 | ដោយ ពល រាជសី

​កំពង់ឆ្នាំង ៖ ជនសង្ស័យ​៣​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន ឃាត់ខ្លួន​ពីបទ​រក្សាទុក និង​ចែក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ លី ស៊ីវ​ម៉េង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​, ទី​២.​ឈ្មោះ ហួត សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​កម្មករ និង​ទី​៣.​ឈ្មោះ ប៉ាល ស៊ី​ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន ថ្នាំញៀន​៧​កញ្ចប់​តូច ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន ប្រដាប់​ជក់​ថ្នាំញៀន​មួយចំនួន ដាវ​២ កាំបិត​១ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាល​លា​ដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

 

ចំនួនអ្នកទស្សនា

    19587827

  • ថ្ងៃនេះ4051
  • ម្សិលមិញ4091
  • សប្តាហ៍នេះ4051
  • ខែនេះ24121
  • ឆ្នាំនេះ360381
  • សរុប19587827