ក្រចេះ៖ ក្មេងប្រុសភ្លោះ អាយុ៤ឆ្នាំម្នាក់ ត្រូវលង់ទឹកស្លាប់ និងបងប្រុសពីរនាក់ទៀតត្រូវ បានសង្គ្រោះ បន្ទាប់ពីពួកកេទាំងបីនាក់ បាននាំគ្នាចុះទៅងូតទឹកលេងនៅក្នុងស្រះទឹកមួយកន្លែង ខាងក្រោយភូមិងណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ក៏ជួបហេតុការណ៍លង់ស្លាប់ ។
នគរបាលបានឲ្យដឹងថា ការភ្ញាក់ផ្អើលបានកើតឡើងវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ក្រោយពីពួកគាត់ប្រទះឃើញក្មេងប្រុស ៣នាក់ បងប្អូនកំពុងតែលង់ទឹកស្រះ ។ ស្រី្តជាម្តាយឈ្មោះ អេង ចាន់ណេត អាយុ២៨ឆ្នាំ រស់នៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុគាត់រវល់លក់បន្លែនៅផ្សារ ទើបកូនប្រុស របស់គាត់ទាំងបីនាក់នាំគ្នាដើរលេង និងបានមកលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ម្នាក់ ។
ស្ត្រីរូបនេះ បានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់ម្នាក់អាយុ៤ឆ្នាំត្រូវបានលង់ស្លាប់ ជាកួនភ្លោះពៅ ចំនែកកូនភ្លោះបងត្រូវឈ្លក់ទឹក និងកំពុងតែនាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯកូនប្រុសបងម្នាក់ទៀត អាយុ៧ឆ្នាំបានហែលរួច ។
នគរបាលបានបញ្ជាក់ប្រាប់ថា ការស្លាប់របស់ក្មេងប្រុសគឺបណ្តាលមកពីលង់ទឹក គឺមិនមានហេតុណាផ្សេងនោះទេ ។
ដូចគ្នានេះដែរ ក៏មានហេតុការណ៍មនុស្សលង់ទឹកស្លាប់ដែលបានកើតឡើងនៅស្រុកសំបូរ ដោយមានបុរសម្នាក់ដែលនគរបាលថា ជាមនុស្សគថ្លង់ បានបាត់ចេញពីផ្ទះមួយថ្ងៃក៏ ត្រូវអ្នកភូមិ ប្រទះឃើញស្លាប់អណ្តែតទឹកអូរមួយកន្លែងនៅស្រុកសំបូរ កាលពីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ក្នុងសភាពគ្មានខោអាវ ។
បុរសរងគ្រោះ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់អណ្តែតទឹកព្រែក ក្នុងភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ មានឈ្មោះ ចាន់ សារ៉េត អាយុ៣២ឆ្នាំ និងត្រូវគេស្គាល់ថា ជាមនុស្ស មានសតិមិនប្រក្រតី គ ថ្លង់ រស់នៅភូមិកើតហេតុខាងលើ ។
លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការងស្រុកសំបូរ បានឲ្យដឹងថា ក្រោយពីមានការប្រទះឃើញ សាកសពរបស់ជនរងគ្រោះ ស្លាប់អណ្តែតទឹកព្រែក នគរបាលជំនាញបច្ចេកទេសស្រុក បានចុះទៅពិនិត្យរកមើលមូលហេតុលើសាកសព ។
លោកអនុសេនីយ៍ឯក បានបញ្ជាក់ថា បន្ទាប់ពីមានការចុះពិនិត្យ គឺសាកសពរបស់ ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ឋទៅនឹងករណីអ្វីផ្សេងឡើយ ។
លោកសន្និដ្ឋានថា ទំនងជនរងគ្រោះស្រវឹងស្រា និងបានចុះទៅងូតទឹកទើបបណ្តាល ឲ្យលង់ស្លាប់បែបនេះ ។ យ៉ាងណាក៏ដោយបើតាមការឲ្យដឹង ពីសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ថា ដោយសារតែជរងគ្រោះ ជាមនុស្សគ ថ្លង់ ហើយមានសតិមិនល្អ តែងតែដើរផឹកស្រាមិនសូវ ចូលផ្ទះ ហើយមុនសថ្ងៃកើតេហតុជនរងគ្រោះបានបាត់ពីផ្ទះមួយថ្ងៃ និងក៏ត្រូវបានប្រទះ ឃើញស្លាប់អណ្តែតទឹកព្រែក ៕