ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ នៅទូទាំងប្រទេសចំនួន៧លើក យប់១លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី១នាក់) អ្នករបួសធ្ងន៣នាក់ (ស្រី១នាក់), របួសស្រាល៣នាក់ (ស្រី២នាក់)។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំ៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង, រថយន្តធុនតូច៣គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ២គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ៣លើក, ប្រជែងគ្រោះថ្នាក់១លើក, ក្នុងនោះអ្នកមិនពាក់មួកពេគ្រោះថ្នាក់មាន៥នាក់។
ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ១,៦៤៧គ្រឿង (រថយន្តធំ៩០៥គ្រឿង) ស្មើនិង១,៦៧៨ករណី, ល្មើសក្រដាសស្នាមមាន៩៣៣គ្រឿង ស្មើនឹង៩៣៨ករណី, ចំពោះករណីល្មើសបច្ចេកទេស៧១៤គ្រឿង ស្មើនឹង៧៤០ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៦២០គ្រឿង៕