កណ្តាល: បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៏ព្រែកថ្មី ឃាត់ខ្លួន ក្រោយពីជនសង្ស័យនេះ ចាប់ស្រាតខោអាវនារីពិការភ្នែក និងគ ម្នាក់ ហើយស្ទាបអង្អែល តែត្រូវម្តាយជនរងគ្រោមកទាន់ និងបានឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រោមផ្ទះជនរងគ្រោះ ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសរូបនោះ ឈ្មោះ ស៊ុន ណារ៉ាក់ ហៅ ឡាក់ អាយុ៤២ឆ្នាំ មានទីលំនៅ នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះ អាយុ២១ឆ្នាំ ។
ម្តាយនារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ មានសតិមិនល្អពិការភ្នែក និងគ និយាយមិនរួចទៀតផង។
សមត្ថកិច្ច បាននិយាយថា នៅមុនកើតហេតុ ជនសង្ស័យ បានដើរចេញ ពីផ្ទះរបស់ខ្លួន ក្នុងភូមិព្រែកតាហ៊ីង គោលបំណងឆ្ពោះ ទៅផ្សារព្រែកតាហ៊ីង។ នៅពេលធ្វើដំណើរ មកដល់ផ្ទះជនរងគ្រោះ បុរសនេះ បានឃើញជនរងគ្រោះ កំពុងដេកនៅលើអង្រឹង ខាងក្រោមផ្ទះរបស់ខ្លួន។ ជនសង្ស័យ ក៏បានទៅ និងបានចាប់ស្រាតខោអាវ ជនរងគ្រោះ ហើយបានស្ទាបអង្អែលលើដោះ និងប្រដាប់ភេទជនរងគ្រោះ។ ខណៈនោះម្ដាយជនរងគ្រោះ បានមកទាន់ និងចាប់ជនសង្ស័យចេញ និងបានឃាត់ខ្លួនទុក ហើយបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្ដិ៏ព្រែកថ្មី ក្រោយមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕