ភ្នំពេញ៖ កម្មករសំណង់ចំនួន ២នាក់បានស្លាប់ភ្លាមៗ និង១៦នាក់ទៀត របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំងក្រឡាប់ចូលក្នុងជ្រោះតាតៃ តាមបណ្តោយផ្លូវលេខ ៤៨ ខេត្តកោះកុង នៅថ្ងៃទី៩ វិច្ឆិកានេះ។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន។
លោក សំ ឃិតវៀន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃត្រង់នេះថា រថយន្តដឹកទំនិញ ប្រភេទ ៥តោន បានដឹកកម្មករសំណង់ពីខេត្តកំពង់ស្ពឺមកកោះកុង លុះមកដល់ត្រង់ចំណុច ខាងលើ រថយន្តបានដាច់ហ្វ្រាំងក្រឡប់ចូលជ្រោះតាតៃតែម្តង។
បើតាមលោកស្នងការ សមត្ថកិច្ចកំពុងទាក់ទងរកគ្រួសារសព ២នាក់ និង អ្នករងរបួសធ្ងន់ ស្រាលចំនួន ១៦នាក់ កំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ។