ព្រៃវែង៖ កាលពីវេលាម៉ោង ២៣:០០ នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បុគ្គលិក អេស៊ីលីដា ម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិ ១១ ចំនុច គល់ស្ពាន លេខ ៣ខាងជើងចំងាយ ១៥០ម៉ែត្រ ស្ថិតនៅក្នុង ភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។
ជនរងគ្រោះ ឈ្មោះថា វ៉ែន ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកអេស៊ីលីដា មានទីលំនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាបុគ្គលិកធានាគារ អេស៊ីលីដា ស្រុកស្វាយអន្ទរ ។
ការស្លាប់របស់បុគ្គលិកធានាគារ អេស៊ីលីដានេះ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង ប្រហែល ១៥ និង ៣០នាទី ឈ្មោះថា វ៉ែន ចិត្រា បានជិះម៉ូតូម៉ាក HONDA Dream C125 សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រៃវែង 1B-4085 ទៅហូបការ នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ រហូតដល់ម៉ោង ២១:៣០ នាទី ឈ្មោះថា វ៉ែន ចិត្រា ក៏បានសុំលាម្ចាស់ដើមការ ចេញដំណើមកវិញ ។
បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលជនរងគ្រោះជិះម៉ូតូ ក្នុងល្បឿនលឿន ហើយ ស្ថានភាពស្រវឹង បាត់ម្ចាស់ការ ទើបបណ្តាឲ្យជ្រុល ចង្គូតធ្លាក់ ពីលើផ្លូវជាតិ ទៅក្រោម បោកក្បាល ស្លាប់តែម្តង ។
បច្ចប្បន្ន សាកសពក្រោយពីសមត្ថកិច្ច បានពិនិត្យកោសលវិច័យរួចមកបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕