ភ្នំពេញ ៖ តាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ មនុស្ស៩នាក់បានស្លាប់ ១៣នាក់រងរបួសធ្ងន់ និង១២នាក់ផ្សេងទៀត របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន ២០លើក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង២០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៩គ្រឿង, រថយន្តធុនតូច៧គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ ២គ្រឿង, ថ្មើរជើង២គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន១១លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ៣លើក, ប្រជែងគ្រោះថ្នាក់១លើក, បត់គ្រោះថ្នាក់១លើក, បើកបរងងុយដេក១លើក, កត្តាយានយន្ត១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ២១នាក់ (យប់១០នាក់) ។
សូមបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន១,៧៧២គ្រឿង (រថយន្តធំ៧៦៦គ្រឿង) ស្មើនិង១,៧៧២ករណី, ល្មើសក្រដាសស្នាមមាន១,០២២គ្រឿង ស្មើនឹង១,០២២ករណី, ចំពោះករណីល្មើសបច្ចេកទេស៧៥០គ្រឿង ស្មើនឹង៧៥០ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន២,០២៦គ្រឿង៕(រូបភាពឯកសារ)