បន្ទាយមានជ័យ៖ យុវជនម្នាក់បានបាត់ពីផ្ទះរយៈពេល២ថ្ងៃ លុះព្រឹកឡើងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបគេប្រទះឃើញសពអណ្តែតក្នុងទឹកស្ទឹងជិតស្ពានថ្មីព្រះពន្លា ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកកក្រុងសិរីសោភ័ណ បានឲ្យដឹងថា យុវជនដែលគឹតខ្លីលោតទឹកប្រល័យជីវិតខ្លួនឯងទាំងវ័យក្មេងត្រូវបានគេស្គាល់ឈ្មោះអៀ អ៊ីវឆាយ អាយុ២១ឆ្នាំ មានទីលំនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើតាមសំដីរបស់ឈ្មោះអៀ អ៊ីវសេង ជាឪពុកនិងម្តាយឈ្មោះហ៊ូ ហួង បានបំភ្លឺប្រាប់ដល់សមត្ថកិច្ចថា នៅថ្ងៃទី១៧ខវិច្ចិកា ឆ្នាំ២០១៥ កូនប្រុសរបស់គាត់(សពនេះ) បានសុំពួកគាត់ទិញម៉ូតូថ្មី១គ្រឿងម៉ាកស្គុបពី ប៉ុន្តែពួកគាត់មិនព្រម លុះដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល បាត់កូនគាត់ពីផ្ទះ ហើយពួកគាត់ដើររកក៏ប្រទះឃើញមកអង្គុយនៅក្រោមដើមអំពិលក្បែរស្ទឹងជិតស្ពានថ្មស្ពានព្រះពន្លា ហើយបាននិយាយអ្វរលួងលោមគេឲ្យទៅផ្ទះ បន្ទាប់ពីគេទៅផ្ទះបានកន្លះម៉ោងក្រោយមក យប់ថ្ងៃដដែលបានរត់ចេញពីផ្ទះម្តងទៀត ហើយក៏បានឈឹតរហូត លុះពេលទទួលដំណឹងថា គេប្រទះឃើញសពមនុស្សបុសស្លាប់អណ្តែតក្នុងទឹកស្ទឹងពេលគាត់មកមើល ទើបដឹងថាជាសពកូនប្រុសរបស់គាត់។
លោកបានបញ្ជាក់ថា តាមការត្រួតពិនិត្យរបស់គណៈកម្មាការ សន្និដ្ឋានថា សព គឺពិតជាស្លាប់ដោយសារលង់ទឹកចំពោះស្លាកស្នាមលើផ្ទៃមុខគឺប៉ះនឹងវត្ថុរឹងពេលដែលសពអណ្តែតតាមទឹកហូរ ក្នុងហោប៉ៅខោរកឃើញទូរស័ព្ទ លុយ៥ពាន់រៀលនិងជញ្ចៀនពាក់នឹងដៃក៏មិនបាត់ដែរ ម្យ៉ាងទៀតតាមការអះអាងពីឪពុកម្តាយរបស់សព និយាយថាកូនប្រុសគាត់នេះ មិនចេះហែលទឹកទេ ហើយពួកគាត់ក៏ទទួលស្គាល់ថាកូនគាត់គឺពិតជាស្លាប់ដោយសារ តែលោតទឹកសម្លាប់ខ្លួន។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនឪពុកម្តាយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕