ពោធិ៍សាត់ៈ មនុស្ស ២នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ៦នាក់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៥ រវាងរថយន្ត ជាមួយម៉ូតូនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលហេតុការនេះកើតឡើងនៅវេលាម៉ោង២២និង២០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រភពព័ត៌មានមានបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកអ៊ីយ៉ានដាយមួយគ្រឿងដឹកឈើខ្នោស្រុក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1025 ធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូធុនវីវ៉ាពណ៌ក្រហម គ្មានស្លាកលេខធ្វើដំណើរច្រាសទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូប៉ើងទៅប៉ះនៅចិញ្ចើមថ្នល់ម្ខាងទៀតរបួសធ្ងន់អ្នកបើកបរម៉ូតូម្នាក់ ហើយអ្នកបើកបររថយន្តភ័យស្លន់ស្លោរជាន់ហ្វាំងធ្វើឱ្យរថយន្តបែរក្បាលមកទិសខាងលើចវិញរួចផ្អៀងកង់ម្ខាងធ្លាក់មនុស្សពីលើរថយន្តបណ្តាលឱ្យស្លាប់ ២នាក់ នៅនឹងកន្លែង និងរបួសធ្ងន់ស្រាល ៥នាក់ ដោយសារឈើសង្កត់លើ។
សមត្ថកិច្ចនគរបាលលោកវេសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទីងួន យ៉ា ប្រុសអាយុ២៥ឆ្នាំទីស្លាប់២ឈ្មោះសាយ សាន ប្រុសអាយុ៥៣ឆ្នាំស្លាប់ ទី៣ឈ្មោះរស់ ថុន ប្រុសអាយុ៣១ឆ្នាំ របួសធ្ងន់ទី៤ឈ្មោះទី ប្រុសអាយុ២៩ឆ្នាំរបួសធ្ងន់ ទី៥ឈ្មោះ
ឈ្មោះជ មន ប្រុសអាយុ៤១ឆ្នាំរបួសស្រាលទី៦ឈ្មោះពច ផល្លា ប្រុសអាយុ៣១ឆ្នាំរបួសស្រាលទី៧ឈ្មោះជ ម៉ាត់ របួសស្រាលជាអ្នកបើកបររថយន្តនិងខូចម៉ូតូធុនC125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN- 6450 ចំនួន១គ្រឿង។
ចំពោះជនរងគ្រោះខាងម៉ូតូដែលត្រូវរថយន្តបុកឈ្មោះ ត ក្តឹប ភេទប្រុស អាយុ២៤ឆ្នាំរបួសធ្ងន់រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់និងខូចម៉ូតូ១គ្រឿង។
លោកបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទិរពេទ្យរីឯអ្នកស្លាប់សមត្ថកិច្ចធ្វើការទំនាក់ទំនងឱ្យសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕