អគ្គីភ័យ​ឆាបឆេះ​ហាង​កាហ្វេ​មួយកន្លែង នៅ​សង្កាត់​បឹង​កុក​ ក្រុងកំពង់ចាម

26-November-2015 | ដោយ ប៊ុនឆាយ

​កំពង់ចាម​៖ ហាង​កាហ្វេ​មួយ​មាន​ស្លាក​យីហោ​កាហ្វេ​72 ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​នា​វេលា​ម៉ោង ៧​និង​២០​នាទី​ព្រឹក ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​យោងតាម​សេចក្តីរាយការណ៍​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ​បណ្តាល​ឲ្យ​មានការ​ខូចខាត​របស់​ក្នុង​ហាង​កាហ្វេ​ទាំងស្រុង ហើយក៏​បាន​បន្ត​ឆាបឆេះ​ដល់ផ្ទះ​អ្នកជិតខាង ដែល​នៅ​សងខាង​ចំនួន ២​ខ្នង​ផងដែរ ដោយ​ទ​ទូល​រង​ការខូចខាត​ជញ្ជាំង​មួយ​ចំហៀង​ម្នាក់​។

​ប្រភព​ពត៌មាន​បាន​បន្តថា អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​ចេញពី​ចង្ក្រាន​កាហ្វេ របស់​ហាង​កាហ្វេ​យីហោ​ខាងលើ​។ ​ក្រោយពេល​កើតហេតុ​ម្ចាស់​ហាង​កាហ្វេ​រត់គេចខ្លួន​បាត់ស្រមោល​។​

​គូសបញ្ជាក់​ផងដែរ​ថា អគ្គីភ័យ​នេះ​ត្រូវបាន​អធិការ​នគរ​បាន​ខេត្ត ​ពន្លត់​រួចរាល់​ជា​ស្ថា​រពរ ដោយ ប្រើប្រាស់​ឡានទឹក​ពន្លត់​អគ្គីភ័យ​ចំនូ​ន ០២​គ្រឿង​៕

 

ដោយៈ ហ៊ាង អ៊ាមហ៊ុយ

ចំនួនអ្នកទស្សនា

    19554967

  • ថ្ងៃនេះ2261
  • ម្សិលមិញ3161
  • សប្តាហ៍នេះ19681
  • ខែនេះ72581
  • ឆ្នាំនេះ327521
  • សរុប19554967