​មនុស្ស​ស្លាប់​១៤៧​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​៤៤០​នាក់ គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ទាយមានជ័យ​

27-November-2015 | ដោយ ពល រាជសី

បន្ទាយមានជ័យ​៖ មនុស្ស​ប្រមាណ ១៤៧​នាក់ បាន​ស្លាប់ និង​៤៤០​នាក់​ទៀត រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ​២០១៥ ដែល​បាន​កើតឡើង​សរុប​ចំនួន​២៨៨​ករណី​។​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ ត្រូវគេ​មើលឃើញ​មានការ​ថយចុះ​ចំនួន​១៨​ករណី​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៤ កើតឡើង​ចំនួន​៣០៦​ករណី​។​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ មានការ​ថយចុះ​ពិតមែន ក៏ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​មានការ​កើនឡើង​ទៅវិញ​ដោយ​អ្នកចូលរួម​គ្រោះថ្នាក​ចរាចរណ៍​កើត​ឡើងជា​ក្រុមៗ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ការិយាល័យ​នគរបាល​ចរាចរ ណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​

​លោក​វរ​ស​នី​យ៍​ត្រី សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ប្រាប់​ឱ្យដឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​សម​ត្ថ​កិច្ច​ពិនិត្យឃើញថា​បង្កឡើង​ភាគច្រើន​ផ្តើមចេញ ពី​អ្នក​បើ​បរ​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​។​បង្កដោយ​កត្តា​មនុស្ស​ចំនួន​២៨០​ករណី បង្កដោយ​កត្តា​យានយន្ត​៦​ករណី កត្តា​អាកាសធាតុ​១​ករណី និង​កត្តា​ផ្លូវ​១​ករណី​។​ករណី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ជនសង្ស័យ​ចំនួន​១១​នាក់​ជា​អ្នកបើកបរ​បង្កហេតុ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរក​សា​ង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​តុលាការ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​រួចហើយ​ផងដែរ​។​
​ ​
​លោកនាយ​រងការិយាល័យ​បានបញ្ជាក់​ឱ្យដឹងទៀតថា ជុំវិញ​បញ្ហា​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ កន្លងមក​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ទិសដៅ​ផែនការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ កម្លាំង​នគរបាល​ចរាចរ បាន​ប្រើប្រាស់​នូវ​វិធាន​ការបង្កា​ទប់ស្កាត់​ដូចជា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​សិស្ស​និស្សិត នៅតាម​សាលារៀន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យ​ពួកគាត់​បាន​យល់​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហើយ​ឱ្យ​នាំគ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ​ទប់ស្កាត់ និង​បញ្ចៀស​នូវ​ការរង​គ្រោះ​បាត់បង់​ជីវិត​និង​ទទួលរង​បួស​ដោយ​ការ​ប្រ​ផ្សេង​ពី​បញ្ហា​ថ្នាក់​ចរាចរណ៍​។​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​គិត​ជា​មធ្យម​នៅ​ទូទាំងប្រទេស​ត្រូវគេ​មើលឃើញថា​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ពី​៥​ទៅ​៦​នាក់​ក្នុង​១​ថ្ងៃ​។​មិនតែប៉ុណ្ណោះ​កម្លាំង​នគរបាល​ចរាចរ​បាន​រិត​បណ្តឹង​នូវ​ការត្រួត​ពិ​ត្យ​តាម​ដងផ្លូវ​នោះ​ផងដែរ​។​

​ទន្ទឹម​នោះ​លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​ម គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​៕

ចំនួនអ្នកទស្សនា

    19554447

  • ថ្ងៃនេះ1741
  • ម្សិលមិញ3161
  • សប្តាហ៍នេះ19161
  • ខែនេះ72061
  • ឆ្នាំនេះ327001
  • សរុប19554447