ភ្នំពេញ៖ ជនបរទេសម្នាក់បានជិះម៉ូតូធំមក បុករ៉ឺម៉កធ្យូងយ៉ាងពេញទំហឹង នៅតាមបណ្ដោយផ្លូវទន្លេសាបស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារបណ្ដាលឲ្យហោះផ្លោងទើរលើទ្រុងរ៉ឺម៉កដាច់ចេញពីម៉ូតូសណ្តោង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤និង១០នាទី រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសរូបនោះជិះម៉ូតូធំម្នាក់ឯង មានស្លាកលេខ 1FK-4425 ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវទន្លេបាសាក់សំដៅទៅអូតែលសុខា លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយរ៉ឺម៉កដឹកធ្យូង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យជនបរទេសនោះផ្លោងទៅធ្លាក់លើទ្រុងរ៉ឺម៉ក ដែលដាច់ខ្ទាតចេញពីម៉ូតូប្រហែល១០ម៉ែត្របែកក្បាលស្លាប់ក្នុងថ្លុកឈាម។ ចំណេកម្ចាស់រ៉ឺម៉កបានរត់គេចខ្លួនបាត់ស្រមោល៕