ភ្នំពេញ៖ នៅវេលាម៉ោង១០ នឹង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៥ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍បឹងព្រលឹត បានធ្វើការចុះបង្ក្រាបអ្នកចែកចាយគ្រឿងញៀន និងប្រើប្រាស់ដ៍ធំ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវ១៤៣ កែងនឹងផ្លូវ២៧៨ ក្រុម៣១ ក្នុងភូមិ៤ សង្កាត់អូឡាំពិច ខណ្ឌចំការមន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយព្រះរាជាអាជ្ញារងរាជធានីភ្នំពេញ លោក មាស ចាន់ពិសិទ្ធ និងលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា សហការជាមួយកងកម្លាំងនគរបាលខណ្ឌចំការមន។
សមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ចុង ប៊ល់ អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ,ឈ្មោះ ឌឹម សុខា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងបុរសទៀតជាប្តី ជាជនជាតិវៀតណាមដូចគ្នា ទាំង៣នាក់ ស្នាក់នៅចំណុចខាងលើ ព្រមទាំងដកហូតគ្រឿងញៀនបានចំនួន ៣កញ្ចប់ធំ លុយមួយចំនួនធំ និងម៉ូតូ១គ្រឿងម៉ាក់ Icon ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1Y-0784។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីធ្វើសាកសួរ និងសាងសុំនុំរឿងបញ្ចូនទៅតុលាការចាត់ការបន្ត៕