Video និង​ដំណើររឿង ករណី​កូនប្រសារ​ចិត្ត​តិរច្ឆាន កាប់សម្លាប់​ប្រពន្ធ កូន ឪពុកម្តាយ យ៉ាង​ឃោរឃៅ នៅ​ខេត្តកំពង់ចាម​

01-December-2015 | ដោយ ពល រាជសី

​កំពង់ចាម ៖ ហេតុការណ៍​ដ៏​ព្រៃផ្សៃ​មួយ​បានកើត​ឡើង ដោយសារ​កូនប្រសារ​តិរច្ឆាន​ម្នាក់​បាន​កាប់សម្លាប់ ប្រពន្ធ កូន​របស់ខ្លួន និង​ម្ដាយក្មេក សរុប ៤​នាក់ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត និង​ឪពុកក្មេក​រងរបួស​ធ្ងន់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣:០៩​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិគ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានមក​យកប្រពន្ធ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​បាន​សង់​លំនៅដ្ឋាន​នៅក្បែរ​ផ្ទះ​ម្ដាយបង្កើត​របស់​ប្រពន្ធ​។

​សមត្ថកិច្ច​បន្តថា ជារឿយៗ​ជននេះ​ឲ្យ​តែ​ស្រវឹង និង​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ រហូត​នៅ​ថ្ងៃកើតហេតុ​នោះ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​បុរស​ជា​ជនសង្ស័យ​បានមក​ដល់ផ្ទះ​រួច​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ចន្ទី សុភា​នី អាយុ​៤៥​ឆ្នាំ​។ ភ្លាមៗ​នោះ​ឈ្មោះ ចន្ទី សុភា​នី ក៏បាន​នាំ​កូន​ទៅ​ដេក​ផ្ទះ​ម្ដាយបង្កើត ដែលមាន​របង​ជាប់​គ្នា​។ ដោយ​ខឹង​សារ​កំហឹង ជនសង្ស័យ​ក៏​ប្រមូល​ខោអាវ​ដុតចោល​នៅក្នុង​ផ្ទះ​របស់ខ្លួន ប៉ុន្តែ​ត្រូវ​ឪពុកក្មេក​ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ និង​ឈ្មោះ ភឿន ភេទ​ប្រុស នៅផ្ទះ​ទល់មុខ​គ្នា​ចេញមក​ដងទឹក​ទៅ​ពន្លត់ភ្លើង​។
​ឃើញបែបនេះ ជនសង្ស័យ​ជា​កូនប្រសារ​ផ្ទុះ​កំហឹង​ក៏ បាន​ទាញ​កាំបិត​ស្ទុះ​ទៅ​កាប់​ឪពុកក្មេក ដែល​កំពុងតែ​ជួយ​បណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដួលសន្លប់​នៅនឹងកន្លែង​។ ចំណែក​ឈ្មោះ ភឿន ក៏ត្រូវ​ជនសង្ស័យ​ដេញ​កាប់​ដែរ តែ​រត់គេចខ្លួន​ទាន់ពេល​។

​បន្ទាប់មក​បុរស​ជា​ជនសង្ស័យ​នោះ ក៏បាន​ដើ​សំដៅ​ទៅផ្ទះ​ឪពុកក្មេក និង​បាន​កាប់​ម្ដាយក្មេក​ចំក ព្រមទាំង​បាន​កាប់​ប្រពន្ធ​របស់ខ្លួន និង​កូន​២​នាក់ ដែល​ដេក​នៅ​ទីនោះ បណ្តាល​ឲ្យ​ស្លាប់​ទាំង ៤​នាក់ យ៉ាង​ព្រៃផ្សៃ​បំផុត​។
​ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​យក​វត្ថុតាង​កាំបិត​រត់គេចខ្លួន​បាត់​ស្រមោល​។ ចំណែក​ឪពុកក្មេក ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចំការលើ និង​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ម៉ៅ យាង ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ត្រូវជា​ម្ដាយក្មេក​, ទី​២.​ឈ្មោះ ចន្ទី សុភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​, ទី​៣.​ឈ្មោះ ធី ស៊ា​ង​ហ៊ី ភេទ​ស្រី អាយុ​៦​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនដៃដល់ និង​ទី​៤.​ឈ្មោះ ធី សីហា ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនដៃដល់​។
​សព​ទាំង​៤​នាក់ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​ករណីនេះ នគរបាល​កំពុង​ដុតដៃដុតជើង​យ៉ាងខ្លាំង​ក្នុងការ​ស្រាវជ្រាវ ស៊ើបអង្កេត​ចាប់ខ្លួន​ជនដៃដល់ ។ ដោយឡែក សមត្ថកិច្ច​ក៏បាន​បញ្ជាក់ដែរថា បើ​បងប្អូន​ណា​បានឃើញ​ជនដៃដល់ សូមជួយ​ផ្ដល់ដំណឹង​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់ សមត្ថកិច្ច​នឹងមានរ​ង្វាន់​លើកទឹកចិត្ត ៕

Video ពី​កោះសន្តិភាព​


ចំនួនអ្នកទស្សនា

    19597427

  • ថ្ងៃនេះ1791
  • ម្សិលមិញ3321
  • សប្តាហ៍នេះ13651
  • ខែនេះ33721
  • ឆ្នាំនេះ369981
  • សរុប19597427