ភ្នំពេញ៖ នៅម៉ោង៨៖៣០នាទី ទៀបភ្លឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ បានធ្វើការចុះប្រមូលជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទ តាមបណ្តាលផ្លូវលេខ ៩២, ៩៦ មុខស្ថានទូតអាមេរិក និងជុំវិញរមណីយដ្ឋានវត្តភ្នំ ដោយបានធ្វើការឃាត់ខ្លួន ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ ដើម្បីយកមកអប់រំ និងបញ្ជូនទៅមន្ទីរសង្គមកិច្ច។
យុទ្ធនាការចុះប្រមូលជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទ នៅតាមទីសាធារណ: និងម្តុំរមនីយដ្ឋានវត្តភ្នំពេញ ស្ថានទូតអាមេរិក និងតាមដងផ្លូវមួយចំនួននេះ គឺដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការលើកឡើងនូវសោភ័ណភាព ទីក្រុងកាន់តែមានភាពប្រសើរឡើង និងការទាក់ទាញ ។
សូមបញ្ជាក់ជូនថា ប្រតិបត្តិការប្រមូលខាងលើ ត្រូចបានគេមើលឃើញថា ជារឿយៗត្រូវបានសមត្ថកិច្ចធ្វើឡើង ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍គឺ«» សមត្ថកិច្ចតែង៕