ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថយន្តភ្លើងកិនដាច់ខ្លួនជាពីរ ស្លាប់នៅនឹងកន្លែង បន្ទាប់ពីនាងជិះកង់ឆ្លងផ្លូវរថភ្លើង បម្រុងនឹងទិញម្ហូប។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខតុលាការយោធា ស្ថិតនៅជាប់ព្រំប្រទល់ រវាងខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ។
សាក្សីបាននិយាយថា ស្ត្រីដែលត្រូវរងភ្លើងកិនដាច់ខ្លួនស្លាប់នោះ មានឈ្មោះ លក្ខិណាអាយុ២៤ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង មានប្តីនិងមានកូនស្រីមួយអាយុជាង២ឆ្នាំ។
បើតាមសំដីរបស់ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននិយាយថា ស្ត្រីខាងលើ ត្រូវបានគេស្រែកប្រាប់ថា «កុំជិះកង់ឆ្លងរថភ្លើងមកហើយ» ប៉ុន្តែជនរងគ្រោះហាក់មិនបានឮទេ ហើយនៅតែជិះឆ្លងមុខទៀត ធ្វើឱ្យរថភ្លើងមកដល់ កិនដាច់ខ្លួនស្លាប់តែម្តងទៅ៕