បន្ទាយមានជ័យ៖ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៥ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្តំយកប្រាក់អស់ចំនួន ៤០០០$ ហើយយកទៅប្លុងចោលនៅចំនុចក្រោយតារាងបាល់ទាត់ សង្កាត់សេរីសោភ័ណ្ឌ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយពិនិត្យឃើញថា ស្ត្រីរងគ្រោះ សន្លប់នៅនឹងក្បែរម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាក បន្ទាយមានជ័យ 2 I-០468 រួមនឹង កាបូបពណ៌លឿងមួយ។ សមត្ថកិច្ច ក៏ឃើញមានឯកសារតារាងក៣ និង ព្រឹត្តិបត្រខ្ចីលុយពីធនាគារអេស៊ីលីដា ចំនួន៤ពាន់ដុល្លារ ដែលទើបតែដកនៅ ថ្ងៃទី៤នេះដែរ។ ជនរងគ្រោះត្រូវបានសាច់ញាតិ បងប្អូនយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន។
តាមប្រភពពត៌មានបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ អ៊ន មុំ អាយុ ៣៣ឆ្នាំ នៅភូមិព្រែកឫស្សី សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។