រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បត់​អត់​ស៊ីញ៉ូ បុក​ម៉ូតូ​បណ្តាល​ឲ្យ​​របួសធ្ងន់​ស្រាល​២​នាក់​

07-December-2015 | ដោយ ប៊ុនឆាយ

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ២១ និង​១០​នាទី នៅ​ចំនុច​ផ្លូវ ៥៩៨ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដែល​បង្កឡើង​ដោយ​រថយន្ត​ស្លាក​លេខ ខម ដែល​បត់​អត់​ស៊ីញ៉ូ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ដែល​ជិះ​គ្នា​២​នាក់​។​

​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់ រងរបួស ដែល​អ្នកជិះ​ក្រោយ​បាក់ជើង​ឆ្វេង មានឈ្មោះ សេត កែវ អាយុ ២៥​ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ម្នាក់ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រាល រលា​ត់ដៃ ជើង​បន្តិចបន្តួច ឈ្មោះ ទី ដេ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែកឯ​ម៉ូតូ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​យកទៅ​ទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

ចំនួនអ្នកទស្សនា

    19598387

  • ថ្ងៃនេះ2751
  • ម្សិលមិញ3321
  • សប្តាហ៍នេះ14611
  • ខែនេះ34681
  • ឆ្នាំនេះ370941
  • សរុប19598387