ក្រចេះ៖ មនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិត និង២៦នាក់ទៀត កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្នួល សង្ស័យពុលស្រា និងសាច់ឆ្កែ។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី៦ បន្តរហូតមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
លោក គង់ គឹមនី អភិបាលស្រុកស្នួល បានឲ្យថា ហេតុការណ៍នេះបណ្ដាលមកពីតាចាស់ម្នាក់យកឆ្កែ ដែលបំពុលថ្នាំ មកហូបបណ្ដាលឲ្យពុល តានោះស្លាប់ហើយ។
រហូតមកដល់ថ្ងៃទី០៧ ខែធ្នូនេះ នៅពេលធ្វើបុណ្យសព អ្នកចូលរួមបុណ្យបានយកសាចឆ្កែនោះមកហូបទៀត បណ្ដាលឲ្យពុលស្លាប់បន្ដបន្ទាប់។ សរុបចំនួនអ្នកស្លាប់មានចំនួន៣នាក់ ស្រី២នាក់ និងបុរសម្នាក់ ចំណែកអ្នករងគ្រោះ កំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពមានចំនួន២៦នាក់ ស្រី៩នាក់។
លោក គង់ គឹមនី អភិបាលស្រុកស្នួលបានបន្ដទៀតថា លោកកំពង់ឲ្យកំលាំងជំនាញធ្វើកោសល្យវិច័យទៅលើសាក់សព និងលើស្រា និងសាច់ឆ្កែនោះ។
សូមបញ្ជាក់ថា ការពុលស្រា គឺត្រូវបានកើតឡើងជាញឹកញាប់នៅក្នុងខេត្តនៃភូមិភាគឥសាន្តមួយនេះ ជាក់ស្តែងនអ្នកភូមិចំនួន២នាក់ រស់នៅក្នុងភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ ត្រូវបានស្លាប់ជាបន្តបន្ទាប់ និងមានអ្នកភូមិជាង២០នាក់ ត្រូវបានជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យក្រោយពីអ្នកភូមិទាំងចំនួនជាង៣០នាក់ រស់នៅក្នុងភូមិខាងលើបានកើតមានអការៈក្អួតចង្អោរ វិលមុខ ទន់ដៃទន់ជើង ស្រវាំងភ្នែក ដែលសមត្ថកិច្ចបានដាក់ការសង្សួ័យថា ពុលស្រាដូចគ្នាខាងលើនេះដែរ៕