អ្នកគ្រូ​ក្រមុំ​នៃ​វិទ្យាល័យ ប​វេ​ល ត្រូវ​ប៉េអឹម​ទំនើង​ម្នាក់ បើករថយន្ត​បុក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

09-December-2015 | ដោយ ពល រាជសី

​បាត់ដំបង ៖ អ្នកគ្រូ​ក្រមុំ​ដ៏​ស្រស់ស្អាត នៃ​វិទ្យាល័យ បរវេល ម្នាក់ បានទទួល​មរណៈភាព​ហើយ កាលពី​រសៀល​ម្សិល​ម៉ិ​ញ​នេះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ ខ​ណះ​ពេល​កំពុង​ជិះ​ម៉ូតូ ទៅ​បង្រៀន​សិស្ស ស្រាប់តែ​ត្រូវ​រថយន្ត​១​គ្រឿង បើក​ដោយ​ប៉េអឹម​ទំនើង​ម្នាក់ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកគ្រូ ខ្ទាត​បាក់​-​ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​៤​និង​១៥​នាទី រសៀល​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ចំណុច​ក្រុម​១៤ ស្ថិត​ក្នុងភូមិ​ផ្តាច់ព្រ័ត្រ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ​មាន ឈ្មោះ វណ្ណ ចាន់ថន អាយុ​២៤​ឆ្នាំ ជា​អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ ប​វេ​ល អស់​រយ​:​ពេល​២​ឆ្នាំ​ហើយ និង​រស់នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​សង់ C១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ទើប​និង​ទិញ​ថ្មី​មិនទាន់​បើក​ស្លាក​លេខ​ទេ បាន​បើក​ពី​ទិស ខាងត្បូង មក​ទិស​ខាងជើង ស្រាប់តែ​ត្រូវ​រថយន្ត មួយគ្រឿង (​ស្រប​ទិស​គ្នា​) ម៉ាក​កាមរី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ២A-៤៤០៦ បើក​ដោយ​ឈ្មោះ អាក បាន អាយុ​៥០​ឆ្នាំ ភេទ​ប្រុស ជា​ប៉េអឹម​ក្រសួង រស់នៅ​ស្រុក​ប​វេ​ល ក្នុង​ល្បឿន​លឿន​ខ្លាំង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​ជាមួយនិង​ម៉ូតូ របស់​អ្នកគ្រូ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​បាក់​-​ក ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ។ ក្រោយ​កើតហេតុ​ភ្លាម​ប៉េអឹម​រូបនោះ បាន​រត់​គេចខ្លួនបាត់ បន្សល់​តែ​រថយន្ត​នៅ​និង​កន្លែង​តែប៉ុណ្ណោះ ។​

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​វាស់វែង និង​ប្រមូលបាន​អត្តសញ្ញាណ ជនបង្ក​រហើយ សមត្ថកិច្ច នឹង​តាម​ចាប់​ប៉េអឹម​ទំនើង​រូបនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់ ឲ្យ​ទាល់តែ​បាន ចំណែក​រថយន្ត​និង​ម៉ូតូ ដែល​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រងចាំ​ការដោះស្រាយ​ជា​ក្រោយ ។ បច្ចុប្បន្ន​សព​អ្នកគ្រូ​ក្រមុំ ត្រូវបាន​ក្រុមគ្រួសារ និង​សាច់ញាតិ កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​គេហដ្ឋាន ក្នុងស្រុក​ថ្មគោល ៕​

ចំនួនអ្នកទស្សនា

    19611727

  • ថ្ងៃនេះ1921
  • ម្សិលមិញ3421
  • សប្តាហ៍នេះ1921
  • ខែនេះ48021
  • ឆ្នាំនេះ384281
  • សរុប19611727