ភ្នំពេញ៖ នៅព្រឹកទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជនរងគ្រោះជាយុវជនម្នាក់ត្រូវបានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បាញ់សម្លាប់ ប្លន់យកម៉ូតួមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 បានដោយសុវត្ថិភាព។
សាក្សីឱ្យដឹងថា នៅពេលជន រងគ្រោះ កំពុងតែជិះម៉ូតូ ស្រាប់តែលេខមុខក្រុម ចោរប្លន់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ស្កុបពី បានមកភ្ជង់ ហើយបាញ់សម្លាប់ ជនរងគ្រោះ រហូតដល់ស្លាប់ មុនពេលពួកវា យកម៉ូតូរបស់ ជនរងគ្រោះជិះចេញទៅដោយ សុវត្ថិភាព។
យ៉ាងណាក៏ដោយ ក្រោយកម្លាំងនគរបាល ខណ្ឌទួលគោក ក្រោមការបញ្ជាពីលោក ហ៊ុន សុធី បានចុះធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ក្រុមចោរប្លន់ទាំងនេះ ។
ករណីបាញ់ប្លន់ត្រូវបានគេសង្កេតឃើញថា បានកើតឡើងជាញឹកញ៉ាប់ក្នុងរយៈប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០១៥នេះ ហើយសកម្មភាពនេះបានរីករាលដាលដល់បណ្ដាខេត្តមួយចំនួនផងដែរ៕