ភ្នំពេញ៖ រឿងរាវដ៏កម្រមួយស្ទើរតែ ជនរងគ្រោះបានឃើញកាបូបដាក់លុយពណ៌ខ្មៅមួយ ពេលឃើញ ជនរងគ្រោះបានដើរទៅរើសយកមកមើលក្នុងកាបូបនោះ ហើយគាត់បានបន្តទៀតថា នៅក្នុងកាបូបនោះមានឃើញកាតទានហានមួយ បន្ទាប់មកក៏បានឃើញប៊ិចពណ៌ខ្មៅមួយដើម បន្ទាប់ពីឃើញប៊ិច ហើយជនរងគ្រោះបានយកប៊ិចនោះ មកសរសេរបានពាក្យពីរទៅបីម៉ាត់ ក៏ស្រាប់តែឃើញប៉ិចនោះ ចម្លែកដោយមានកន្លែងចុចផ្សេងមួយទៀត ពេលនោះជនរងគ្រោះបានចុចដោយដាក់ចុងប៊ិចមកត្រង់ខ្លួនផ្នែកខាង ឆ្វេងស្រាប់តែប៊ិចនោះ មានសំលេងផ្ទុះដូចជា ផាវគាត់បានក្រលេកទៅមើលជនរងគ្រោះបានដួលទៅលើដីបាត់ទៅហើយ ភ្លាមនោះគាត់បានលើកជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះមានស្នាមត្រូវក្រោមក្លៀកខាងឆ្វេងដូចជា គ្រាប់កាំភ្លើងបន្ទាប់មកគាត់បានដឹក ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃតែជាអកុសល ពេលទៅដល់ពេទ្យជនរងគ្រោះបានស្លាប់ទៅ ហើយគឺស្លាប់ដោយសារ ត្រូវគ្រាប់ប៊ិចនោះនៅជាប់ក្នុងខ្លូន។ នេះបើតាមសំដីមិត្តភក្រដែលនៅក្នុងហេតុការណ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅមុខឃ្លាំងលក់ការ៉ូយីហោ SH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ធី ធាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នកធ្វើការនៅក្រុមហ៊ុនលក់ការរ៉ូ SH មានស្រុកកំណើត នៅភូមិច្រនាង ឃុំសនប្បូរ ស្រុកប្រាសាទសប្បូរ ខេត្តកំពង់ធំ ហើយយប់នេះសពត្រូវបានយកទៅតំកល់ នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំថ្ងៃស្អែក ខាងកម្លាំងជំនាញចុះមកវះកាត់យកក្បាលគ្រាប់នោះចេញ ដើម្បីពិនិត្យរកហេតុផលពិតប្រាកដ៕