ភ្នំពេញ៖ នៅវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី១០ ខែធ្នួ ឆ្នាំ២០១៥ នៅត្រង់ចំនុចផ្លូវលេខ77bt មានបុរសម្នាក់មិនស្គាល់ឈ្មោះ បើករថយន្តម៉ាកតូយ៉ូតាធ្វើដំណើរពីជើងទៅត្បូងបើកបោះពូយយ៉ាងលឿនជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូម៉ាក់ សង់២០១២មួយគ្រឿងពណ៍ខ្មៅដែលជិះពីលិចទៅកើតបណ្ដាលអោយរបួសធ្ងន់២នាក់ (អ្នកបើកបរម្នាក់និងអ្នកជិះម្នាក់) ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីពេទ្យ ខ្មែរ-សូវៀត រីឯរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕