ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់ឈ្មោះស្រវឹងស្រា បានបើករ៉ឺម៉ក់កង់បីតាមបណ្ដោយផ្លូវ បណ្ដាលអោយបុករថយន្តហាយលេនឌ័រពណ៍ក្រហម១គ្រឿងចំពីមុខ បណ្ដាលខូចខាតបែកស្តុបមុខខាងឆ្វេង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩និង១៥នាទីយប់ នៅចំនុចផ្លូវលេខ១៤៣ ស្ថិតនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅពេលដែលសមត្ថកិច្ចចុះទៅធ្វើការសំរបសំរួលភាគីម្ចាស់រថយន្តរងគ្រោះទាមទារអោយម្ចាស់រ៉ឺម៉ក់សងសំណងការខូចខាតចំនួនទឹកប្រាក់ ៣២០ដុល្លារ តែខាងម្ចាស់រ៉ឺម៉ក់បាននិយាយថាគាត់មានតែ៥០ដុល្លារទេ។ បន្ទាប់មកខាងរថយន្តរងគ្រោះទំលាក់ថ្លៃមកត្រឹម១៦០ដុល្លារ តែទោះជាយ៉ាងណា ក៏ខាងម្ចាស់រ៉ឺម៉ក់មិនយល់ព្រម ដោយអះអាងថាខ្លួនមានតែ៥០ដុល្លារតែប៉ុណ្ណោះ បើមិនយកទេ យកខ្ញុំទៅណាក៏ទៅចុះ។
ក្រោយពីការសំរបសំរួលមិនត្រូវរូវគ្នា ទើបសមត្ថកិច្ចសំរេចបញ្ជូនរ៉ឺម៉កនិងរថយន្តទៅដោះស្រាយបន្តនៅអធិការដ្ឋានខណ្ឌចំការមន៕