ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ តាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធដែលបាញ់សម្លាប់ ប្លន់យកម៉ូតួមួយគ្រឿងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៥ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
គិតត្រឹមម៉ោងជិត១រសៀលថ្ងៃទី១១ ធ្នូ នេះ ជាលទ្ធផល ក្នុងការបង្ក្រាបខាងលើនេះ ដោយសារក្រុមជនសង្ស័យតដៃជាមួយសមត្ថកិច្ច ហើយដើម្បីការពារខ្លួននោះ ទើបកម្លាំងផ្ទុះអាវុធបាញ់តបតវិញបណ្តាលឱ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង និងចាប់ខ្លួនបាន៤នាក់ ក្នុងនោះមានស្រី២នាក់ផងដែរ ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែព្នៅ ៕