ភ្នំពេញ៖ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នារីវ័យជំទង់ម្នាក់មានឈ្មោះ នាង សុភ័ណ អាយុ២៣ឆ្នាំ ជាកម្មការនីរោងចក្រស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិព្រៃត្រែង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយខឹងម្ដាយមីងស្ដីបន្ទោសរឿងដើរលេងជាមួយសង្សារក៏សំរេចចិត្តសម្ងំក្នុងបន្ទប់យកកាំបិតចាក់ជង់ជាប់ចំត្រង់ពោះខាងស្ដាំ។
តាមការរៀបរាប់របស់ម្ដាយមីងឈ្មោះ រឿង សាក់ អាយុជាង៣០ឆ្នាំបានឲ្យដឹងថាគាត់បានស្ដីបន្ទោស នៅពេលឃើញក្មួយត្រលប់មកពីធ្វើការយប់ជ្រៅហើយឧស្សាហ៍ដើរលេងជាមួយសង្សារជួនបាត់មួយយប់រហូតដល់ភ្លឺទើបវិលមកផ្ទះ ណាមួយខ្លួនជាស្រីទៀត នៅពេលនោះនាងបានខឹងយ៉ាងខ្លាំងហើយបានទាញទ្វារបន្ទប់បិទជិតព្រមទាំងចាក់គន្លឹះ។
មួយសន្ទុះក្រោយមកទើបលឺសម្លេងស្រែកថាឈឺអោយជួយផង រំពេចនោះ! គាត់បានហៅអ្នកជិតខាងអោយមកជួយរុញទ្វារ បន្ទាប់មកក៏ឃើញកាំបិតជាប់នឹងពោះខាងស្ដាំ ហើយបានទៅរាយការណ៍ជូនសមត្ថកិច្ចដើម្បីសង្គ្រោះ សមត្ថកិច្ចក៏បាននាំយកទៅសង្គ្រោះនៅពេទ្យឯកជនមួយឈ្មោះ ផល បាយ័ន តែពេទ្យមិនហ៊ានទទួល ទើបឲ្យបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕