នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​ រង​ការ​សង្ស័យឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ឈើ​​ប្រ​ណិត​​ទៅ​​ប្រទេស​​វៀត​ណាម​​

16-December-2015 | ដោយ មួយឡា

ត្បូងឃ្មុំ ៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់ គឺ​លោក ទួន វុត្ថា ត្រូវ​រង​ការចោទប្រកាន់​ថា បានរួម​គំនិត​ជាមួយនឹង​ក្រុម​ឈ្មួញ អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ចេញ តាម​ច្រក​ដា និង​ច្រក​ដូនរ័ត្ន។​

​យោងតាម​ប្រភព​សមត្ថកិច្ច​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ឈើ​ដែលជា​របស់លោក​ឧកញ៉ា​ល្បីឈ្មោះ​ខាង​រកស៊ី​ឈើ​ប្រណិត​ក្នុង​ខេត្ត​នេះ ត្រូវបាន​ដឹក​ចេញ​ស្ទើរតែ​រាល់ថ្ងៃ​រាប់សិប​ឡានយ៊ី​ឌុប ដែល​មិនមាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះ​នោះឡើយ ជាពិសេស​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដែលមាន​តួនាទី​សំខាន់​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ ព្រោះ​គេ​បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​អស់ហើយ។​

​ជាក់ស្តែង​កាលពី​យប់ថ្ងៃទី១៤ ឈើ​ប្រណិត​ប្រមាណ​ជា​ជិត​៣០​គ្រឿង ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​យកទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រលូន តាម​ច្រក​ដា  និង​ច្រក​ដូនរ័ត្ន ដោយ​ពុំមាន​សមត្ថកិច្ច​ខាង​ព្រៃឈើ​ចាត់វិធានការ​អ្វី​នោះទេ។​

​ចំពោះ​បញ្ហា​នេះ លោក ទួន វុត្ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី១៥ ​ថា ពាក់ព័ន្ធ​នឹង​ការនាំ​ឈើ​ចេញទៅ​ក្រៅប្រទេស​នេះ គឺ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ ពោលគឺ​លោក​ទទួលខុស​ត្រូវតែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ប៉ុណ្ណោះ៕

ប្រភព៖ ann

 

ចំនួនអ្នកទស្សនា

    19614767

  • ថ្ងៃនេះ1931
  • ម្សិលមិញ3021
  • សប្តាហ៍នេះ4961
  • ខែនេះ51061
  • ឆ្នាំនេះ387321
  • សរុប19614767