មន្ត្រី​យោធា​កងទ័ពអាកាស​ម្នាក់ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​សង្កាត់​សំរោងក្រោម​

16-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នា​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​១៥ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ប្រមាណ​១០​ម៉ែត្រ​និង​ស្លាប់​ភ្លាមៗ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក គុប​ចង្កៀង​ជ្រុង និង​ម៉ូតូ​១​ជនបង្ក ម៉ាក​សង់​កូរ៉េ​ពណ៍​ក្រហម តែ​ត្រូវ​ម្ចាស់​កាច់​ស្លាក​លេខ​រត់​គេចខ្លួនបាត់ នៅត្រង់ចំណុច​ផ្លូវ​វត្ត​ពោធិ៍ ភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម  ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ការរាយការណ៍​របស់​ប្រជាព​រដ្ឋ​ក្រោយពេល​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​ធ្វើដំណើរ​តាមផ្លូវ នៅវេលា​ម៉ោង​ប្រហែល​ជាង​១២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្ដូក​ព្រមទាំង​មាន​ព្រនង់​១​នៅក្បែរ ហើយ​នៅលើ​ផ្លូវ​មាន​ឃើញ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក់​គុប​ចង្កៀង​ជ្រុង និង​១​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ​ពណ៍​ក្រហម តែ​កាច់​ស្លាក​លេខ ប្រជាពលរដ្ឋ​នឹកស្មានថា ជា​អំពើ​ឃាតកម្ម ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ ។

​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​វាស់វែង លទ្ធផល​ពិនិត្យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សែន សុភ័ក្ត្រ  ភេទ​ប្រុស អាយុ​២២ ឆ្នាំ មាន​តួនាទី​ជា​យោធា​កងទ័ពអាកាស  មាន​ស្រុកកំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ម៉ូតូ​បុក​ផ្លោង​ចំ​ដើមទ្រូង ខ្ទាត​ចេញពី​ផ្លូវ​ទើប​បណ្ដា​ឲ្យ​ស្លាប់​មិនមែន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​ឡើយ ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តាម​ស្វែងរក​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ​ពណ៍​ក្រហម​ដែល​កាច់​ស្លាក​លេខ​រត់គេចខ្លួន​មក​ធ្វើការ​បកស្រាយ​បំភ្លឺ​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕


ចំនួនអ្នកទស្សនា

    19613597

  • ថ្ងៃនេះ761
  • ម្សិលមិញ3021
  • សប្តាហ៍នេះ3791
  • ខែនេះ49891
  • ឆ្នាំនេះ386151
  • សរុប19613597