ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៨ និង៤៥នាទីព្រឹកថ្ងៃទី ១៨ ខែ១២ ឆ្នាំ ២០១៥ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងករណីនេះ មូលហេតុដំបូង គឺបណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីដំបូលខាងលើ ក្នុងនោះផ្ទះ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម និងបន្ទប់ដែលកម្មករជួលស្នាក់នៅចំនួន ៧បន្ទប់ ត្រូវឆេះអស់ទាំងស្រុង និងសម្ភារៈរួមនឹងម៉ូតូ ១គ្រឿងក៏ត្រូវឆេះអស់ផងដែរ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យមានរថយន្តពន្លត់អគ្គីភ័យសរុប ៩គ្រឿង និងប្រើអស់ទឹកចំនួន ៤ឡាន ក្នុងនោះមាន៖ រថយន្តរបស់នរគបាលរាជធានីភ្នំពេញ ៧គ្រឿង សាវីម៉ិច ១គ្រឿង និងហ្គេនប៊ើក ១គ្រឿង បន្ទាប់មកក៏បានរលត់ជាស្ថាពរនៅវេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះមិនបណ្តាលអោយនរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ