តាម​ប្រមាញ់​ក្រុមចោ​ប្លន់ ឃាត់​ខ្លូន​ជា​បន្តបន្ទាប់ ៧​នាក់​

21-December-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ កាលពី​យប់ ឈានចូល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ ៧​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ចំកា​មន សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក ចុះ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ស្ថិតនៅ​ផ្លូវ​១៧៣ កែង​ផ្លូវ​២៧១ សង្កាត់​ទុំនុបទឹក ខណ្ឌចំការមន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សង់ សេរី​ឆ្នាំ​២០១៥ មាន​គ្នា​២​នាក់ កំពុងធ្វើដំណើរ​តាមផ្លូវ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​ជិះ​ម៉ូតូ ២​គ្រឿង មាន​គ្នា ៦​នាក់ បានមក​វាយ​ប្លន់​ពី​ជនរងគ្រោះ បានសម្រេច រួច​ពួកគេ​ជិះ​គេចខ្លួន​បាត់អស់​។ ក្រោយ​កើតហេតុ ភា្ល​មៗ ជនសង្ស័យ ក៏​ជនសង្ស័យ​ទាំង ៧​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្ទាប់​ដែរ​។​

​ប្រភប​បន្តថា ជនសង្ស័យ ទី​១.​ឈ្មោះ លី គឹម​សុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣C ផ្លូវ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទី​២.​ឈ្មោះ ស៊ីម ពេជ្រ​មនោ​រម្យ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរ​បរិ​ន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទី​៣.​ឈ្មោះ សុខ ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៥A ផ្លូវ​២១០ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ទី​៤.​ឈ្មោះ មឿ​ន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ទី​៥.​ឈ្មោះ ខៀវ ចន្ថា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២៤៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ទី​៦.​ឈ្មោះ ប៉ិក វាសនា ហៅ​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ និង​ទី​៧.​ឈ្មោះ ហ៊ឹម សុខ​លាង ហៅ​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ស្រុក​សំរោង ខេត្តតាកែវ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៧​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ក៏​សាង​សំនុំរឿង​ទៅតាម​នីតិវិធី​៕​

ចំនួនអ្នកទស្សនា

    19592887

  • ថ្ងៃនេះ581
  • ម្សិលមិញ3741
  • សប្តាហ៍នេះ9111
  • ខែនេះ29181
  • ឆ្នាំនេះ365441
  • សរុប19592887