កំពង់ចាម៖ នៅយប់រំលងអាធ្រាត្រថ្ងៃទី២០ ឈានចូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១២និង៣០នាទី មានករណីហឹង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស នៅចំណុចមុខផ្ទះរបស់ ឈ្មោះ ទិត ទាង ភេទប្រុស អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ហេតុការណ៍នេះ បង្កឡើងដោយឈ្មោះ លុន ឡន ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានយកប្រនង់គល់ឬស្សី វាយទៅលើឈ្មោះ ទិត គន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុង ភូមិជាមួយគ្នា បណ្តាលអោយស្លាប់នៅនឹងកន្លែង។
បើតាមកំណត់ហេតុ ពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះបានអោយដឹងថា នៅថ្ងៃកើតហេតុ នោះ ឈ្មោះ លន់ ឡន បានស្រែកហៅកូនរបស់ខ្លួនឈ្មោះ ទិត គន្ធា អោយចុះពីលើផ្ទះ ហើយក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកឈ្មោះ លន់ ឡន បានទាញយកប្រនង់គល់ឬស្សី យកទៅវាយជនរងគ្រោះបណ្តាលអោយស្លាប់នៅនឹងកន្លែង៕ ដោយ ហ៊ាង អ៊ាមហុយ