ចាប់​ក្រុម​ចែកចាយ និង​ជក់​គ្រឿងញៀន​១៩​នាក់ នៅ​តំបន់​បឹង​ឈូក ដ៏​មិនចេះ​រីងស្ងួត​

24-December-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ បាន​បន្ត​ប្រតិបត្តិការ ចុះបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​១៩​នាក់ នៅ​ប្លុក​បឹង​ឈូក មុខ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ អធិការនគរបាល ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ប្រាប់ថា ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​១៩​នាក់​នេះ កម្លាំង​សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង មួយចំនួន​ផងដែរ​។​

​សម្រាប់​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​ដឹក យកទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​រៀបចំ​កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕​

ចំនួនអ្នកទស្សនា

    19635047

  • ថ្ងៃនេះ2591
  • ម្សិលមិញ3791
  • សប្តាហ៍នេះ2591
  • ខែនេះ71341
  • ឆ្នាំនេះ407601
  • សរុប19635047