ភ្នំពេញ៖ កម្លាំងនគរបាលអន្តរប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង លោក មាស ច័ន្ទ ពិសិដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះត្រួតពិនិត្យកម្មករបរទេសដែលកំពុងបម្រើការងារ នៅក្នុងការដ្ឋានសំណង់ Hong Kong Land ក្បែរស្ថានទូតអាមេរិក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនានារបស់ពួកគេ។
ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះកម្មករទាំងអស់ ដែលត្រូវឃាត់ខ្លួននិងធ្វើការសាកសួរ មានកម្មករបរទេសចំនួន១៤៣នាក់ ក្នុងនោះរួមមានប្រមាណជា ៩២នាក់មានសញ្ជាតិមិនច្បាស់លាស់ ជនជាតិវៀតណាម៣១នាក់ ជនជាតិកូរ៉េ១២នាក់ ហ្វីលីពីន៧នាក់ និងជនជាតិអង់គ្លេស១នាក់។
បច្ចុប្បន្នកម្មករបរទេសទាំងនេះ ត្រូវបានសមត្ថកិច្ចយកទៅសាកសួរបន្ត និងស្វែងរកឯកសារគតិយុត្ត ដើម្បី បញ្ជាក់អត្តសញ្ញាណរបស់ខ្លួនករណីមិនមាននាយកដ្ឋាននិងចាត់វិធានការតាមផ្លូវច្បាប់៕