ពោធិ៍សាត់ ៖ អ្នកចូលរួមក្នុងពិធីសែនព្រេនប្ដីប្រពន្ធ១គូនៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់បានពុលជាបន្តបន្ទាប់រហូតដល់៤៥នាក់ ក្រោយពីបរិភោគម្ហូបអាហារ និងទឹកក្រូច។
ករណីពុលនេះកើតឡើងតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងលើ ហើយរហូតដល់វេលាម៉ោង៨យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ អ្នកពុលបានកើនឡើងរហូតដល់៤៥នាក់។ ពីរនាក់ប្ដីប្រពន្ធ ដែលធ្វើពិធីសែនព្រេននោះ ប្ដីឈ្មោះហ៊ុន ហន អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់, ប្រពន្ធឈ្មោះវិន ភឿន អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
លោករ៉ង វណ្ណរឿង មេប៉ុស្តិ៍ឃុំតាឡូបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូថា កាលថ្ងៃទី២១ ខែធ្នូ ឈ្មោះហុន ហន បានទិញកូកាកូឡាដបចំណុះ១,២៥លីត្រ ពីផ្ទះអ្នកលក់ចាប់ហួយឈ្មោះផាត វុទ្ធី អាយុ៣០ឆ្នាំ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ដើម្បីយកទៅធ្វើពិធីសែនព្រេនជាមួយប្រពន្ធឈ្មោះវិន ភឿននៅចំណុចកើតហេតុខាងលើ ដោយមានអ្នកចូលរួមប្រមាណ១០០នាក់។ ក្រោយពីអ្នកចូលរួមទាំងនោះបានបរិភោគម្ហូបអាហារ រួមនឹងទឹកក្រូចម៉ាកកូកាកូឡា និងវីស៊ែរួចមក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ក៏ស្រាប់តែមានការៈពុលចំនួន៤៥នាក់(ប្រុស២០នាក់) ក្នុងនោះ៦នាក់(ប្រុស២នាក់) ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯក្រុងភ្នំពេញ ហើយ៣៩នាក់(ប្រុស១៨នាក់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាកាន។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកខូយ ឌី ប្រធានមណ្ឌលសុខភាពខេត្តពោធិ៍សាត់បានឲ្យដឹងនៅមុននេះបន្តិចថា ពិតជាមានករណីពុលបែបនេះមែន ហើយការពុលនេះ បើតាមការសន្និដ្ឋានជាការពុលចំណីអាហារ រួមនឹងការពិសាទឹកក្រូចនោះ។ ប៉ុន្តែទឹកក្រូចទាំងនោះទំនងជារបស់ក្លែងក្លាយ ឬផុតកំណត់ទើបបណ្ដាលឲ្យមានករណីបែបនេះ។ ចំពោះលក្ខណៈនៃការពុលវិញ ប្រជាពលរដ្ឋទាំងអស់នោះមានអាការៈចុកពោះ ក្អួតចង្អោរ រហូតដល់នោមចេញឈាមទៀតផង។
ជនរងគ្រោះទាំង៤៥នាក់រួមមាន៖
១.ថិន ស៊ីណា ភេទស្រី អាយុ២០ឆ្នាំ
២វិន សំ ភេទប្រុស អាយុ២៣ឆ្នាំ
៣ ហន ធារ៉ាន់ ភេទប្រុស អាយុ៧ឆ្នាំ
៤ វិន អៀប ភេទស្រី អាយុ២៣ឆ្នាំ
៥ វិន ភឿន ភេទស្រី អាយុ៣៦ឆ្នាំ
៦ វិន ថា ភេទស្រី អាយុ៥៧ឆ្នាំ
៧ មាន ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំ
៨ ហុន ហន់ ភេទប្រុស អាយុ១៩ឆ្នាំ
៩ អ៊ុយ សុភ័ណ្ណ ភេទស្រី អាយុ១៦ឆ្នាំ
១០ សំ លីនណា ភេទស្រី អាយុ២ឆ្នាំ
១១ ហ៊ុយ សុឃីម ភេទស្រី អាយុ១៣ឆ្នាំ
១២ ហុន សុខឿន ភេទប្រុស អាយុ២២ឆ្នាំ
១៣ អឿន សុខណា ភេទស្រី អាយុ២៣ឆ្នាំ
១៤ រឿន ស្រីពៅ ភេទស្រី អាយុ១២ឆ្នាំ
១៥ វិន ខុន ភេទប្រុស អាយុ៣០ឆ្នាំ
១៦ ទ្រី សិខឿន ភេទស្រី អាយុ៣១ឆ្នាំ
១៧ ខុន រដ្ឋា ភេទប្រុស អាយុ១៣ឆ្នាំ
១៨ ខុន បញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ
១៩ ខុន ចិន្ដា ភេទប្រុស អាយុ០២ឆ្នាំ
២០ មាន ចារី ភេទប្រុស អាយុ១០ឆ្នាំ
២១ ហន ធារ៉ា ភេទស្រី អាយុ១២ឆ្នាំ
២២ ហន ធារ៉ាត់ ភេទស្រី អាយុ០៥ឆ្នាំ
២៣ ចែល សាវី ភេទស្រី អាយុ៣២ឆ្នាំ
២៤ យួន រតនា ភេទប្រុស អាយុ០២ឆ្នាំ
២៥ ឆៅ រឹម ភេទស្រី អាយុ២២ឆ្នាំ
២៦ ជាត រតនា ភេទប្រុស អាយុ០២ឆ្នាំ
២៧ ចាន់ ឆុន ភេទប្រុស អាយុ២៧ឆ្នាំ
២៨ មៀន សុធា ភេទស្រី អាយុ១៤ឆ្នាំ
២៩ ឆុន ចន្តា ភេទស្រី អាយុ៦ឆ្នាំ
៣០ ឆុន ឆាយា ភេទប្រុស អាយុ០២ឆ្នាំ
៣១ ឆុន ថិច ភេទស្រី អាយុ០៤ឆ្នាំ
៣២ ហ៊ួន មៀន ភេទប្រុស អាយុ៤៦ឆ្នាំ
៣៣ ខេម នី ភេទស្រី អាយុ៤៦ឆ្នាំ
៣៤ ចាន់ មុំ ភេទស្រី អាយុ២៦ឆ្នាំ
៣៥ ហន សារឹម ភេទស្រី អាយុ០៣ឆ្នាំ
៣៦ មៀន ណាង ភេទប្រុស អាយុ៣០ឆ្នាំ
៣៧ មៀន សុភាព ភេទស្រី អាយុ២០ឆ្នាំ
៣៨ ណាង សំអូរ ភេទប្រុស អាយុ០៦ខែ
៣៩ យឿង ហុន ភេទប្រុស អាយុ២៧ឆ្នាំ
៤០ ហុន សុភា ភេទស្រី អាយុ០៨ឆ្នាំ
៤១ យ៉េម ហេន ភេទស្រី អាយុ៣៥ឆ្នាំ
៤២ វឿន ទួន ភេទប្រុស អាយុ០៤ឆ្នាំ
៤៣ រឿន ទីន ភេទប្រុស អាយុ៣០ឆ្នាំ
៤៤ ចាន់ រ៉ុង ភេទប្រុស អាយុ០៧ឆ្នាំ
៤៥ ហាក់ ផល ភេទប្រុស អាយុ៥៣ឆ្នាំ៕
ប្រភព៖ កម្ពុជាថ្មី