អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ឃាត់​ក្មេង​សិស្សសាលា​២៧​នាក់ ពេល​កំពុង​ច្រៀង​នៅ​ក្លឹប ខារ៉ាអូខេ​

26-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ អាជ្ញាធរ​និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ​ជ្រោយចង្វារ នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចុះទៅ​ឃាត់​ក្មេងៗ​សិស្សសាលា​ចំនួន​២៧​នាក់​មាន​ស្រី​មាន​ប្រុស​ភាគច្រើន​មិនទាន់​គ្រប់​អាយុ ខណៈ​ពួកគេ​កំពុង​ចូល​ច្រៀង​និង​ពពាក់ពពូន​គ្នា​នៅ​ក្លឹប «​ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ​» ទាំង​ថ្ងៃ ស្ថិតនៅ​តាមផ្លូវ​ម៉ាស៊ីនទឹក ក្រុមទី​៦ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ   រាជធានី​ភ្នំពេញ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ អាជ្ញាធរ​ខណ្ឌ​បើក​ប្រតិបត្តិ​ការចុះទៅ​ឃាត់ខ្លួន​ក្មេង​សិស្សសាលា​មាន​ស្រី​មាន​ប្រុស នៅក្នុង​ក្លឹប​មួយ​នេះ​ដោយសារ​តែមាន​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ដែលជា​អ​ណា​ព្យាបាល​ថា កូនៗ​របស់ខ្លួន​មិនសូវ​បាន​ចូលរៀន​នោះទេ ដោយសារតែ​ពួកគេ​បាននាំគ្នា​ទៅ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ខាងលើនេះ​ស្ទើរ​ជា​រៀងរាល់់ថ្ងៃ​។​

​សិស្សសាលា​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា​រៀន​នៅតាម​វិទ្យាល័យ​មួយចំនួន​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ហើយ​ពួកគេ​មិនសូវ​បាន​ចូលរៀន​នោះឡើយ​ដោយ​នាំគ្នា​មក​ចូល​ច្រៀង​យ៉ាង​ពពាក់ពពូន​នៅទីនេះ​។ សកម្មភាព​បែបនេះ​ដោយសារតែ​ខាង​ម្ចាស់​ក្លឹប បាន​បណ្តែតបណ្តោយ​ដោយ​ពុំបាន​ហាមឃាត់​ពួកគេ ។ ខណៈពេលដែល​សមត្ថកិច្ច​ចុះទៅ​ហាមឃាត់ ស្រាប់​តែមាន​មេការ​ម្ចាស់​ក្លឹប​មួយ​បានមក​ប្រាប់ថា​ពួក​អស់លោក​ដឹង​ទេ​ថា​ថោ​កែ​ក្លឹប​ខារ៉ាអូខេ​មាន​តួនាទី​ធំ​ណាស់​ជា​ជំនួយការ​របស់​រដ្ឋមន្ត្រី​មួយរូប​ហើយ​មេការ​រូបនេះ​បាន​ប្រើ​ពាក្យសម្តី​ព្រមាន​ថា «​អាជ្ញាធរ​ខណ្ឌ​ហឹ្ន​ង​ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​» បើ​ថៅកែ​រាយការណ៍​ទៅ​រដ្ឋមន្ត្រី​នោះ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ក្មេង​សិស្ស​ទាំង​២៧​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ធ្វើការ​អប់រំ​ដោយមាន​ករ​ធា​នាពី​អាណាព្យាបាល​និង​ដោះលែង​ត្រឡប់​ទៅវិញ នា​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ។ យោងតាម​ការបញ្ជា​រប​ស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ​សំរេច​បិទ​ក្លឹប​ខារ៉ាអូខេ​មួយរយៈ​រង់ចាំ​ការដោះស្រាយ​បន្ដ​៕ ដោយ​មែន កំសត់

ចំនួនអ្នកទស្សនា

    20493787

  • ថ្ងៃនេះ1501
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29451
  • ខែនេះ51331
  • ឆ្នាំនេះ51331
  • សរុប20493787