កម្មករ​ក្រុមហ៊ុន​២​នាក់​ត្រួវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់​ភ្លាមៗ​

27-December-2015 | ដោយ ប៊ុនឆាយ

​ខេត្តមណ្ឌលគិរី ៖ កម្មករ​២​នាក់ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន EM ទទួល​ម៉ៅការ​ត បណ្តាញ​អគ្គិសនី​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់​ភ្លាមៗ​ពេល​កំពុង​ឡើង​អូស​ខ្សែ បញ្ជូន​អគ្គិសនី​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៥​នេះ នៅក្នុង ភូមិ អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

លោក កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​ឱ្យដឹងថាៈ មុនពេល​កើតហេតុ កម្មករ ឈ្មោះ​សាន សុ​ធន់ អាយុ​24​ឆ្នាំ​ភេទ​ប្រុស​ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ ព្រែក​តា​ឃុំ​ពាម​ទា​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​និង​ឈ្មោះ យាម សុ​ឃា​ម ភេទ ប្រុស អាយុ 15​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង ក្នុង​ក្រង​ខេមរៈភូមិន្ទ បាន ឡើងលើ​បង្គោល​ភ្លើង​ដើម្បី​អូស​ខ្សែភ្លើង​តាមផ្លូវ​ក្នុងស្រុក​កោះ​ញែក  ខេត្ត​មណ្ឌល​គី​រី  ខ​ណះ​នោះ តែ​បង្គោល​ភ្លើង​បាន​បាក់​សង្កត់​លើ​ពួកគេ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

ក្រោយពេល​កើតហេតុ សព​កម្មករ​រងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​តំណាង​ក្រុមហ៊ុន និង​សាច់ញាតិ​ដឹក​យកទៅ​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌល​គិរី​​ដើម្បី​​ធ្វើបុណ្យ​តាម ប្រពៃណី​៕ ដោយៈ​មែន​កំសត់​

ចំនួនអ្នកទស្សនា

    20493717

  • ថ្ងៃនេះ1431
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29381
  • ខែនេះ51261
  • ឆ្នាំនេះ51261
  • សរុប20493717