ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចបានឃាត់ព្រះសង្ឃចំនួន ៦អង្គ នៅវត្តស្ទឹងមានជ័យ បន្ទាប់ពីព្រះសង្ឃយកដំបង និងដែកទៅវាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ ។
តាមការសាកសួរ ព្រះសង្ឃបានឆ្លើយថា មូលហេតុដែលនាំឲ្យព្រួតវាយអ្នករត់ម៉ូតូឌុប ដោយអះអាងថា ជនរងគ្រោះបានឆក់យកទូរស័ព្ទរបស់ខ្លួន។ យ៉ាងណាក៏ដោយ នៅពេលនេះសមត្ថកិច្ច និងមន្ត្រីធម្មការ កំពុងចុះទៅជួយអន្តរាគមន៍ ចាត់ការតាមនីតិវិធី៕