ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ ២៤នាក់ ដែលជនជាប់សង្ស័យក្នុងករណី គ្រឿងញៀន លួច ឆក់ ប្លន់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២៤នាក់ដែលឃាត់ខ្លួនរួមមាន ១០ករណីផ្សេងគ្នា ករណីទី១. លួចទូរស័ព្ទដៃ និងខ្សែក នៅចំណុចហាង ហេង ហេង ៩៩៩ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ឃាត់ខ្លួនបាន ១នាក់។ ករណីទី២. លួចម៉ូតូ នៅចំណុចផ្ទះលេខ៣៤៨ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបាន ១នាក់។ ករណីទី៣. កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្ទះលេខ៣៤៨ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ ឃាត់ខ្លួនបាន ១នាក់។ ករណីទី៤. គាស់ទ្វាររបងផ្ទះកាច់កយកម៉ូតូ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន ២នាក់។ ករណីទី៥. ឆក់ទូរស័ព្ទដៃពីជនបរទេស នៅចំណុចផ្លូវសុធារស កែងផ្លូវសុរ៉ាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនបាន ២នាក់។ ករណីទី៦. ឆបោកម៉ូតូ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន ២នាក់។ករណីទី៧. ឆក់ទូរស័ព្ទដៃមិនបានសម្រេចនៅចំណុចផ្លូវឌួងងៀប ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ១នាក់។ករណីទី៨. លួចសម្ភារៈរបស់ប្រជាពលរដ្ឋនៅចំណុចភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនបាន ១នាក់។ករណីទី៩. កាច់សោរក យកម៉ូតូ នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន៣នាក់។ ជនសង្ស័យទាំង ៣នាក់នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ទោសពីបទប្លន់ និង លួចជាច្រើនករណីមកហើយ។ករណីទី១០. ប្រើប្រាស់ និង រក្សាទុកគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ឃាត់ខ្លួនបានចំនួន ១០នាក់។
សូមបញ្ជាក់ថា បទល្មើសធំៗ ជាពិសេសបទល្មើសប្លន់មានភាពសាហាវឃោរឃៅបានកើតឡើងជាច្រើនករណី ហើយត្រូវបានបង្ក្រាបជាបន្តបន្ទាប់ដូច ភ្លៀងរលឹមយ៉ាងណាក្តី តែក្រុមប្រព្រឹត្តល្មើស លួច ឆក់ ប្លន់ នៅតែបន្តកើតមានជាហូរហែរ ៕