អគ្គស្នងការ​នគរបាល​ជាតិ ចេញ​របាយការណ៍​សង្ខេប​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥

28-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ យោងតាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ១៦​លើក យប់​១០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​របួសធ្ងន់ ១៣​នាក់ របួសស្រាល​៩​នាក់ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២១​នាក់ យប់ ១៧​នាក់​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង រថយន្ត​ធុន​តូច ១១​គ្រឿង​រថយន្ត​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន​៤​លើក មិន​គោរព​សិទ្ធ ៣​លើក ប្រជែង​គ្រោះថ្នាក់​១​លើក ស្រវឹង​៣​លើក​មិន​ប្រកាន់​ស្តាំ ២​លើក និង​កត្តា​យានយន្ត ២​លើក បត់​គ្រោះថ្នាក់​១​លើក​។​

​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ផាកពិន័យរ​ថ​យន្ត​សរុប​ចំនួន ៧៧០​គ្រឿង រថយន្ត​ធំ​២៤៧​គ្រឿង​ស្មើនឹង ៧៧០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៤១​គ្រឿង ស្មើនឹង​៤៤១​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣២៩​គ្រឿង ស្មើនឹង ៣២៩​ករណី និង​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៦២៥​គ្រឿង​ផងដែរ​៕ ដោយ​មែន កំសត់

ចំនួនអ្នកទស្សនា

    20497447

  • ថ្ងៃនេះ5161
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33111
  • ខែនេះ54991
  • ឆ្នាំនេះ54991
  • សរុប20497447