បុរស​ស្រវឹងខួប​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

28-December-2015 | ដោយ មួយឡា

កំពត​៖ បុរស​ស្រវឹងខួប​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ជុំ​គិរី​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ធ្លក​យុល ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គិរី ខេត្តកំពត បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ថា​បាន​ចាប់រំលោភ​កូនស្រី​គាត់​រហូត​បាន​សម្រេចកា​លពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជុំ​គិរី​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​នេះ ជា​មនុស្ស​ស្រវឹងខួប​មានឈ្មោះ សំ ហិល ភេទ​ប្រុស អាយ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ​ឆ្លៀតឱកាស​ចូលទៅ​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច​ខណៈ​ឪពុកម្តាយ និង​បងប្អូន​ក្មេងស្រី​រងគ្រោះ​មិន​នៅផ្ទះ ។

​ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​ដោយសារ​ស្រវឹង​ខ្លាំងពេក​។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្តកំពត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​លា​ដំបូង​ខេត្តកំពត​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20492687

  • ថ្ងៃនេះ401
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28351
  • ខែនេះ50231
  • ឆ្នាំនេះ50231
  • សរុប20492687