កណ្ដាល៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៩:៣០ នាទី នៅចំណុច ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចន្លោះ KM២២-២៣ រថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ បុរសម្នាក់។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយយើងដឹងថា៖ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក Mitsubishi Triton ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2M-6699 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួន) បានបើកពីកើតទៅ ទិសខាងលិច លុះដល់ចំណុចកើតហេតុខាងលើបានបុកអ្នកថ្មើរជើងឆ្លងថ្នល់ម្នាក់ ដើរពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ម ស៊ីថន ភេទប្រុស អាយុ៥៧ ឆ្នាំ មុខរបរជាសន្តិសុខ មានទីលំនៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ករណីនេះកំលាំងជំនាញបានធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ មែន កំសត់