ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល ចៃដន្យ​រថយន្ត​មកដល់​កិន​ស្លាប់​ម្នាក់ របួស​ម្នាក់​

29-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ឧប្បត្តិហេតុ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ទាក់​ដៃចង្កូត​គ្នា​ដួល ចៃដន្យ​មាន​រថយន្ត​បើក​មកដល់​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​កិន​ពីលើ​បណ្ដាល​អោយស្លាប់ និង​របួស​តែម្ដងទៅ​។​

​ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤៥​នាទី យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៣៧០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ជនរងគ្រោះ​ទាំង​២​នាក់​ទំនងជា​អ្នក​ស្គាល់គ្នា​បាន​ជិះ​ម៉ូតូ​បណ្ដើរគ្នា​ក្នុង​ល្បឿន​លឿន​គួរសម ចៃដន្យ​ក៏​ទាក់​ដៃចង្កូត​គ្នា បណ្ដាលអោយ​ម៉ូតូ​ពួកគេ​ដួល​នៅលើ​ទ្រូង​ថ្នល់​ហើយក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​មកដល់​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​កិន​ជនរងគ្រោះ​ម្នាក់​ពីលើ ហើយ​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ទៅ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ចំណែក​សព​ជនរងគ្រោះ​ម្នាក់ទៀត ចាំ​បងប្អូន​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20498987

  • ថ្ងៃនេះ6701
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34651
  • ខែនេះ56531
  • ឆ្នាំនេះ56531
  • សរុប20498987