ព្រះសីហនុ៖ ហេតុការណ៍កាប់សម្លាប់ដ៏សាហាវព្រៃផ្សៃមួយបង្កឡើងដោយជនមិនស្គាល់មុខ បណ្ដាលឲ្យមនុស្សមួយគ្រួសាររួមមាន ជីដូន ម្ដាយកូនៗ មានអាយុ៥ខួបផង ស្លាប់ និងរបួស ខណៈដែលប្ដីទៅប្រកបរបរនេសាទមិនបាននៅផ្ទះ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១:៤៥នាទីយប់ថ្ងៃទី២៩ ខែធ្នូ ២០១៥ នេះ កើតឡើងនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននឹងកំពុងជួយអន្តរាគមន៍ ចុះទៅសួរនាំនិងតាមចាប់ក្រុមឃាតករ៕