ផ្ទុះ​ការតវ៉ា​របស់​បុគ្គលិក​អ្នកបើក​ឡាន​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​

30-December-2015 | ដោយ មួយឡា

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ បុគ្គលិក​អ្នកបើក​ឡាន​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រមាណ​ជា​៥៥​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​សារជាថ្មី​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​។ ការតវ៉ា​នេះ​ធ្វើឡើង​នៅខាងមុខ​ស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​ក្បែរ​ផ្សារ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​លក្ខខណ្ឌ​ការងារ​ទាំង​៥​ចំណុច ដែល​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ទាមទារ​នោះ​រួមមាន​៖
​ទី​១. សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការរើសអើង​ចោទប្រកាន់​ចាប់កំហុស​មកលើ​ពួកគាត់​ជា​អ្នកបើកបរ​អាជីព​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​គ្មាន​កំហុស​យ៉ាង​អយុត្តិធម៌​។​

​ទី​២. សុំ​ឲ្យ​ក្រុមហ៊ុន កាលពី​តូ​ល​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ដែល​ក្រុមហ៊ុន​មិនបាន​ដាក់​ឲ្យ​អនុវត្ត​ជា​យូរ​ឆ្នាំ​។​

​ទី​៣. សុំ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ជា​អ្នកបើកបរ​ចំនួន​៥៥​នាក់​ឲ្យ​បាន​ចូលធ្វើការ​នៅ​កន្លែង​ដើម​វិញ ដើម្បី​ជីវភាព​គ្រួសារ​រស់នៅ​បាន​សមរ​ម្យ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ទៅតាម​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​ទី​៤. សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ និង​ដក​ពាក្យបណ្ដឹង​ទាំងឡាយ​ដែល​ក្រុមហ៊ុន​ចោទប្រកាន់ យកមក​ដាក់​លើ​តុ​ចរចា ដោយ​សន្តិវិធី​អាច​ទទួលយកបាន​ទាំងសងខាង​។​

​ទី​៥. សុំ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​អន្តរាគមន៍​ដោយ​ក្ដីមេត្តា និង​អនុគ្រោះ​ផង​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20497697

  • ថ្ងៃនេះ5411
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33361
  • ខែនេះ55241
  • ឆ្នាំនេះ55241
  • សរុប20497697