គ្រាន់តែ​ជម្លោះ​ពាក្យសំដី​បន្តិចបន្តួច បុរស​ម្នាក់​ត្រូវគេ​កាប់​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ​ម​

30-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អ​ណោ​ច​អធម​ក្រោយពី​ត្រូវ​ជន ដៃដល់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ពីរ​នាក់​បាន​កាប់​មួយ​កាំបិត​ចំ​-​ក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ហេតុការណ៍​ជម្លោះ​នេះ កើតឡើង​នៅវេលា​ម៉ោង ៧៖៥០​នាទី ព្រលប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ ក្នុង​ផ្សារ​ក្រមួន សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​បើតាម​ការបញ្ជាក់​អ្នក​ដែល​ស្គាល់​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ការកាប់​ប្រហារ​នេះ មានឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ចំណែកឯ​ជនដៃដល់​សមត្ថកិច្ច មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ក្រោយពី​កើតហេតុ​ជនដៃដល់ បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ខណៈ​កម្លាំង​សមត្ថកិច្ច កំពុង​តាម​ប្រមាញ់ ។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ត្រូវ​ជនដៃដល់​ពីរ​នាក់​វា​យ ហើយ​កាប់​មួយ​កាំបិត​ចំ​-​ក ប៊ិះ​ដាច់ ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ឃើញ​គួរ​ឲ្យ​ញញើត ខាងលើនេះ គឺ​គ្រាន់តែ​ទំនាស់​ពាក្យសំដី​បន្តិចបន្តួច​តែប៉ុណ្ណោះ​ក្រោយមក​ក៏​ឈានដល់ ការកាប់​ប្រហារ​តែម្តង​។​

​បច្ចុប្បន្ន​សាកសព​ខាងលើ ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​តំកល់​នៅ​វត្ត​ព្រែក​ព្នៅ រង់ចាំ​បូជា​តែប៉ុណ្ណោះ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20492657

  • ថ្ងៃនេះ371
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28321
  • ខែនេះ50201
  • ឆ្នាំនេះ50201
  • សរុប20492657