តាកែវ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បានឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលាដែលបង្កហិង្សាដោយចេតនាបានចំនួន០៥នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូ០៩គ្រឿង កាំបិតចំនួន០២ និងខ្សែក្រវាត់០១ ពេលដែលពួកគេកំពុងដេញវាយកាប់ចាក់គ្នាដូចក្នុងរឿងចិនហុងកុងដោយមិនដឹងមូលហេតុ។
បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕